ឃឹម ហ្វីណង់ - Khim Finan | ស្ទឹងបន្ទាយស្រី | Stung Banteay Srey | 60PLAY
  • last year
ឃឹម ហ្វីណង់ - Khim Finan | ស្ទឹងបន្ទាយស្រី | Stung Banteay Srey | 60PLAY
ស្ទឹងបន្ទាយស្រី
តោះ! ទៅស្គាល់ស្ទឹងបន្ទាយស្រីជាមួយខ្ញុំ!
ទឹកដែលធ្លាក់មកពីលើភ្នំគូលែននិងភ្នំក្បាលស្ពាន រួមផ្សំនឹងទឹកជប់នានាមកពីតំបន់ជើងភ្នំ ហូរមកជួបគ្នានៅទីនេះ មុននឹងចែករំលែកទៅតាមប្រាសាទ ហើយបន្តនាំយកទឹកទាំងនោះទៅដល់ស្ទឹងក្នុងក្រុងសៀមរាប និងចុងក្រោយបំផុតចាក់បញ្ចូលទៅក្នុងបឹងទន្លេសាប។
ដើម្បីស្វែងយល់បន្ថែម ពីសក្តានុពលទេសចរណ៍ធម្មជាតិនិងទេសចរណ៍បែបផ្សងព្រេង (eco-tourism& adventure travel) នៃតំបន់ដែលយើងមិនសូវបានស្គាល់នេះ ខ្ញុំនិងក្រុមការងារបានសម្រេចចិត្តសាកល្បងធ្វើដំណើរតាមទូករយៈពេល៣ម៉ោង នៅតាមបណ្តោយដងស្ទឹងធម្មជាតិនេះ។
សង្ឃឹមថាថ្ងៃណាមួយ យើងទាំងអស់គ្នានឹងបានមកជិះទូកលេងកំសាន្តនៅទីនេះ បង្កើតតំបន់ទេសចរណ៍ថ្មីទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ដែលចូលចិត្តសកម្មភាពបែបនេះ នៅក្នុងស្រុកបន្ទាយស្រីរបស់យើង។
________________________________
#តើដឹងទេ
"ស្ទឹងបន្ទាយស្រី" ជាឈ្មោះហៅក្រៅសម្គាល់តែផ្នែកនៃស្ទឹងសៀមរាបដែលហូរកាត់ស្រុកបន្ទាយស្រីតែប៉ុណ្ណោះ។ ឈ្មោះផ្លូវការនៃស្ទឹងនេះនៅតែជាស្ទឹងសៀមរាបដដែល។
#ទៅលេងបន្ទាយស្រី #ស្ទឹងបន្ទាយស្រី
https://youtu.be/JzGlkRn4RY0
https://www.facebook.com/khimfinan/vi...
Recommended